(អាល្លឺម៉ង់)៖ ការប្រកួតដំបូងក្នុងវគ្គចែកពូល D ដំបូងក្រុមជម្រើសជាតិហូឡង់ បានវាយបកយកឈ្នះក្រុមប៉ូឡូញ ២-១ ពីការប្រកួតយ៉ាងស្វិតស្វាញក្នុងការប្រជែងយក ៣ពិន្ទុយ៉ាងសំខាន់របស់ពួកគេ ក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទាត់តំបប់អឺរ៉ុប Euro2024 ដែលអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនេះ ។

២គ្រាប់វាយបកយកឈ្នះរបស់ហូឡង់ ធ្វើបានដោយកីឡាករ Gakpo និង Weghorst ក្រោយពេលការនាំមុខរបស់ក្រុមប៉ូឡូញ ធ្វើបានដោយកីឡាករ Buksa នៅនាទី១៦ ហើយតាមរយៈនេះក្រុមហូឡង់ ឡើងឈរនាំមុខកំពូលតារាងបណ្តោះអាសន្នក្នុងពូល D ពីការលេង ១ប្រកួតដំបូង និងត្រូវឆ្លងការ ២ប្រកួតទៀតជាមួយក្រុមអូទ្រីស និងក្រុមបារាំង ៕