(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិដាណឺម៉ាក និងក្រុមជម្រើសជាតិស្លូវេនី បានចែកគ្នាម្នាក់ ១ពិន្ទុ ពីការប្រកួតដំបូងក្នុងពូល C ជាមួយនឹងកីឡាករ Christian Eriksen ស៊ុតបើកការនាំមុខគូប្រជែងក្នុងជំនួបនេះ សម្រាប់ការលេងវគ្គចែកពូលព្រឹត្តិការណបាល់ទាត់អឺរ៉ុប Euro2024 ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជំនាន់ទី១៧ ជំនួបបាននេះធ្វើឡើងនៅកីឡដ្ឋាន Volskparkstadion ដោយមានលោក Artur Dias សញ្ជាតិព័រទុយហ្គាល់ ជាមន្រ្តីអាជ្ញាកណ្តាលើទីលាន ។ឲ

១គ្រាប់របស់ Christian Eriksen បានកើតឡើងនៅនាទី១៧ ខណៈក្រុមស្លូវេនី រកបានគ្រាប់តាមស្មើ ១-១ ពីការស៊ុតរបស់កីឡាករ Erik Zanza នៅនាទី៧៧ តាមរយៈលទ្ធផលនេះក្រុមទាំងពីរចែកគ្នាកាន់ ១ពិន្ទុដំបូងក្នុងពូល C បណ្តោះអាសន្នដោយនៅសល់ ២ប្រកួតក្នុងវគ្គចែកពូលនេះ។

ហើយនេះជាការរកបានគ្រាប់ស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍ Euro របស់ Christian Eriksen ខណៈរបាយការណ៍ពី Channel Telegram Euro 2024 បានឱ្យដឹងថា នេះជាការស៊ុតបញ្ចូលទីរូបគេ ដោយគិតមកដល់ពេលនេះមានរយៈពេល ១១០០ថ្ងៃហើយ បន្ទាប់ពីរូបគេជួបបញ្ហាសុខភាព (បេះដូង) នៅ Euro2020 ៕