(ភ្នំពេញ)៖ មោទនភាពគុនខ្មែរ! កីឡាករគុនខ្មែរ២រូប ទទួលបានជ័យជម្នះក្លាយជាស្ដេចត្រាញ់ ខ្សែក្រវាត់អំបោះឆៅគុនខ្មែរប៊ូសស្រ្តងមុនគេបង្អស់ ក្នុងប្រវត្តិសាស្រ្តគុនខ្មែរកក្រើកសង្វ្រៀនមូលប៊ូសស្រ្តង ដោយផ្ដួលជើងខ្លាំងរុស្សី និងជប៉ុន ធ្វើឱ្យបរទេសទូទាំងពិភពលោកលាន់មាត់សរសើរ កោតខ្លាចគុនខ្មែរស្ទើរគ្រប់គ្នា។

ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមុនគេបង្អស់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំកក្រើកនេះ «Boostrong King of The Ring Kun Khmer» ដាក់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ ម្ដង២ខ្សែ ឱ្យកីឡាករគុនខ្មែរខ្លាំងៗប្រកួតដណ្ដើមយក និងជួយផ្សព្វផ្សាយភាពខ្លាំងដ៏អស្ចារ្យនៃក្បាច់គុនខ្មែរលក្ខណៈអំបោះឆៅពាសពេញពិភពលោក។

ទោះយ៉ាងណា សូមអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ម្ចាស់ឡាន Ganzberg និងកីឡាករគុនខ្មែរ ម៉ឺន មេឃា ទទួលជ័យជម្នះក្លាយជាស្ដេចត្រាញ់ ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ «Boostrong King of The Ring KunKhmer» មុនគេក្នុងប្រវត្តិសាស្ត្រគុនខ្មែរ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!៕