(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល តែងតែចាប់ដៃសហការណ៍ជាមួយដៃគូដោយនាំយកមកនូវផលិតផល និងសេវាកម្មយ៉ាងសំបូរបែប មកជូនអតិថិជនរបស់ខ្លួន ដូចកាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា កន្លងទៅនេះដោយ ហាងនំ Green Bakery & Coffee បានឈានជើងចូល និងបានបើកសម្ពោធជាផ្លូវការ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១។

ការបើកហាងនេះដែរ គឺបានប្រព្រឹត្តឡើងក្រោមវត្តមានលោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក ប៊ុន សំខាន់ តំណាងហាងនំ Green Bakery & Coffee ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

ហាងនំ Green Bakery & Coffee គឺជាស្លាកយីហោក្នុងស្រុកដ៏លេចធ្លោរមួយ ដែលមានស្ថាបនិក និងបុគ្គលិកសុទ្ធតែជាជនជាតិខ្មែរ ដែលបង្ហាញឱ្យឃើញពីសក្តារនុពលរបស់ប្រជាជនកម្ពុជា ថាខ្មែរយើងអាចធ្វើបានលើគ្រប់វិស័យ ជាពិសេសលើវិស័យម្ហូបអាហារនេះតែម្តង។ ហេតុដូចនេះ កុំភ្លេចមកគាំទ្រស្នាដៃកូនខ្មែរ នៅផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល គឺជាផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ ដែលមានការរចនាដ៏ប្រណីត ទីតាំងធំទូលាយ ពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ ផាសុកភាពខ្ពស់ ព្រមទាំងមានចំណតរថយន្ត និងម៉ូតូយ៉ាងធំទូលាយផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន៕