(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការ​ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា លើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក «TOYOTA» របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។

យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION»៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖