(អាមេរិក)៖ ក្រុមជម្រើសជាតិអាហ្សង់ទីន រកបាន ៣ពិន្ទុដំបូងពីការយកឈ្នះក្រុមកាណាដា ២-០ ក្នុងប្រកួតបើកឆាកពានរង្វាន់ទ្វីបអាមេរិកខាងត្បូង Copa America 2024 ក្នុងវគ្គចែកពូល A ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដែលមានសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះរៀបចំការប្រកួតជំនាន់ទី៤៨ នេះ។

២គ្រាប់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាក្រុមការពារតំណែងជើងឯកផងនោះ ធ្វើបានដោយកីឡាករ Julian Alverez និងកីឡាករ Lisandro Martinez នាំឱ្យក្រុមដែលមាន Messi ជាប្រធានក្រុមឡើងឈរកំពូលតារាងមាន ៣ពិន្ទុដំបូងក្នុងដៃ ហើយប្រកួតទី២ ក្រុមដឹកនាំដោយលោក Lionel Scaloni ត្រូវប៉ះក្រុមឈីលី នៅថ្ងៃទី២៦ ខែមិថុនានេះ ។

បញ្ជាក់ផងថា ក្រុមជម្រើសជាតិអាហ្សង់ទីន ជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២១ ដែលពេលនៅពួកគេបានយកឈ្នះក្រុមប្រេស៊ីល ១-០ នៅវគ្គផ្តាច់ព្រ័ត្រហើយនាពេលនោះ Messi ក៏ជាអ្នកស៊ុតបាន ៤គ្រាន់ច្រើនជាងគេផងដែរ ៕