(ម៉ូនិច)៖ ក្លិបខ្លារខិន Bayern Munich គ្រោងនឹងចុះកិច្ចព្រមព្រៀងនាំយកកីឡាករ Michael Olise ពីក្លិប Crystal Palace។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ក្លិប Bayern, Chelsea និងក្លិប Newcastle បានទាក់ទងក្លិប Palace កាលពីដើមខែនេះ ដើម្បីចុះកិច្ចព្រមព្រៀងនាំយកកីឡាករវ័យ ២២ឆ្នាំរូបនេះ។

កិច្ចព្រមព្រៀងនេះដែរត្រូវបានគេរំពឹងថា នឹងមានភាពស្មុគស្មាញ ដោយសារតម្លៃខ្លួនដើម្បីផ្ទេរចេញរបស់កីឡាករ Olise មានរហូតដល់ ៦០លានផោនឯណោះ។

ដោយឡែក តោខៀវ Chelsea ត្រូវបានគេដឹងថា មានការព្រួយបារម្ភ អំពីតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះ៕