(ភ្នំពេញ)៖ អបអរសាទរ! ក្លឹបបាល់បោះ អៃរាវត្តា ផ្នែកនារី បានគ្រងជើងឯក កម្មវិធីប្រកួតកីឡាមហាជន ជ្រើសរើសជើងឯករាជធានីភ្នំពេញ ២០២៤ ក្រោយយកឈ្នះក្រុមកពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ខណៈការប្រកួតធ្វើឡើង នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង៩៖០០ព្រឹក។

សូមជម្រាបថា ការប្រកួតនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានតារាងបាល់បោះ វិទ្យាល័យវត្តកោះ។ ការប្រគល់ពាន នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤៕