(ភ្នំពេញ)៖ ផ្សារទំនើប U Mall ជាផ្សារទំនើបថ្មី ដែលសម្បូរទៅដោយហាងថ្មីៗ និងកន្លែងថតរូបជាច្រើន ពិសេសគឺនៅចំកណ្ដាលរាជធានីភ្នំពេញតែម្ដង។ ផ្សារនេះត្រូវបានរចនាដោយច្របាច់បញ្ចូលគ្នាជាមួយសិល្បៈសម័យថ្មី ផ្តល់នូវបទពិសោធន៍ ការដើរទិញអីវ៉ាន់ថ្មីស្រឡាងជាមួយហាងជាច្រើន។

U mall មានហាង ម្ហូបអាហារយ៉ាងសម្បូបបែប កន្លែងកម្សាន្តសម្រាប់ក្មេងៗ និងយុវវ័យ ហាងសម្លៀកបំពាក់ទាន់សម័យ និងហាងទំនិញផ្សេងៗទៀតជាច្រើន។ ផ្សារទំនើប U mall ភំ្នពេញបាននាំយកសុទ្ធសឹងតែម៉ាកយឺហោល្បីៗ

ផ្សារទំនើប U mall ភំ្នពេញ មានទីតាំងនៅជាប់ស្ថានទូតរុស្ស៊ី កណ្តាលរាជធានីភ្នំពេញ មានទំហំសរុបគឺ១0,000ម៉ែត្រការ៉េ មានចំនួន៥ជាន់ ជាកន្លែងថ្មីសំរាប់យុវវ័យសម័យថ្មី ក៏ដូចជាកន្លែងសម្រាប់សិល្បៈទាន់សម័យក្នុងទីក្រុងភ្នំពេញ។
ហាងម៉ាកយីហោ នៅ U Mall ភ្នំពេញជាង៥0% គឺជាហាងបើកដំបូងគេនៅក្នុងក្រុងភ្នំពេញ ដែលរួចបញ្ចូលទាំងហាងអាហារ ហាងកាហ្វេ ភោជនីយដ្ឋានលើទឹកបែបខ្មែរ កន្លែងកម្សាន្ត និងហាងសម្លៀកបំពាក់ផ្សេងៗ។ អ្វីកាន់តែពិសេស ការរចនាបែបសិល្បៈ មានជណ្ដើររាងមូលលើអាកាស ផ្តល់អារម្មណ៍ប្លែកថ្មី ដែលជាកន្លែងទាក់ទាញយុវវ័យ និងអ្នកប្រើប្រាស់ប្រព័ន្ធសង្គមជាច្រើន និងតារាមកថតរូបលេងកម្សាន្ត។ 

កម្មវិធីបើកសម្ពោធផ្សារទំនើប U Mall នឹងប្រមូលផ្តុំទៅដោយតារាល្បីៗ នៅថ្ងៃទី២៩ ខែមិថុនាខាងមុខនេះ ផ្សារទំនើប U Mall ភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការហើយ។ ក៏នឹងមានការចូលរួមពីតារាល្បីៗ និងការសម្តែងដ៏អស្ចារ្យពីតារារ៉េបជាច្រើនរូបជូនសាធារណជនទស្សនា។

កម្មវិធីបើកសម្ពោធនេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៩-៣០ មិថុនាខាងមុខនេះ កុំភ្លេចចូលរួមសប្បាយជាមួយសកម្មភាពជាច្រើនដូចជា ការបង្ហាញCosplay, ការប្រគុំតន្រ្តីទាន់សម័យ និងការសម្តែងរាំ, ការបង្ហាញម៉ូត, និង ការដាក់តាំងគំនូរសិល្បៈ។ លើសពីនេះទៅទៀត ភ្ញៀវទាំងអស់នឹងទទួលបាន ការបញ្ចុះតម្លៃដ៏អស្ចារ្យគ្រប់ហាងទាំងអស់នៅពេលបើកសម្ពោធ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងកម្មវិធីបើកសម្ពោធផ្សារទំនើប U mall ភំ្នពេញ

១. ការបង្ហាញ All Stars Cosplay Show
ថ្ងៃទី 29 ខែមិថុនា វេលាម៉ោង 3:00 ដល់ 5:30 ល្ងាច
Cosplayer ជាច្រើននឹងប្រមូលផ្តុំនៅទីនេះ ដែលនឹងជាព្រឹត្តិការណ៍ បង្ហាញ cosplay ដ៏ធំមួយក្នុង ឆ្នាំ 2024

២. ការសម្តែងរាំឡូយៗរបស់ Zooba
ថ្ងៃទី 29 ខែមិថុនា វេលាម៉ោង 5:30 ល្ងាច ដល់ 6 ល្ងាច
អ្នករាំល្បីក្នុង Tiktok Zooba បើកកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងនៅភ្នំពេញ

៣. ការចេញលក់ម៉ាកល្បីៗរួមគ្នា Joint Project
ម៉ោង ៦ ដល់ ៧ យប់
ផ្សារទំនើប U mall (ភ្នំពេញ) និង អ្នករចនាម៉ាកយីហោដ៏ពេញនិយមរបស់កម្ពុជាសហការរួមគ្នាលើកដំបូង បង្តើតនូវទំនិញដែលមានការរចនាទាន់សម័យហើយនឹងត្រូវដាក់លក់ជាលើកដំបូង!
អ្នកក៏នឹងមានឳកាសទទួលបានរបស់ដែលមានកំណត់ដោយឥតគិតថ្លៃដោយគ្រាន់តែចូលរួមក្នុងកម្មវិធី!

៤. រាត្រី Hip hop
ចាប់ពីម៉ោង 7 យប់ដល់ម៉ោង 9 យប់ រាត្រីHip hop ដំបូងរបស់ប្រទេសកម្ពុជានឹងត្រូវបានបង្ហាញជាសាធារណៈនៅផ្សារទំនើប U mall, ជាមួយតារា ចម្រៀង រ៉េប ខ្មែរ ល្បីៗ ជាច្រើន រូប ដែល រួមមាន ណូរិទ្ធ, Zedes និង Goofy !

៥. រីករាយជាមួយការបញ្ចុះតម្លៃជាច្រើន និងទទួលបានអាហារឥតគិតថ្លៃ
ចាប់ពីថ្ងៃទី 29 ខែមិថុនាដល់ថ្ងៃទី 30 ខែមិថុនា
ចំណាយត្រឹមតែ 16.8 ដុល្លារ និងទទួលបានប័ណ្ណទឹកប្រាក់តម្លៃ 5ដុល្លារ
ប័ណ្ណនេះអាចប្រើបានគ្រប់ហាងទាំងអស់!

៦. ព្រឹត្តិការណ៍ All Stars Graffiti
ចាប់ពីម៉ោង ២ រសៀល ដល់ ៥ ល្ងាច ថ្ងៃទី ៣០ ខែមិថុនា
វិចិត្រករគំនូរ Graffiti ខ្មែរដ៏ល្បីម្នាក់ នឹង បង្កើតរូបគំនូរដោយផ្ទាល់ជូនភ្ញៀវទស្សនាកសាន្ត!

៧. ពិព័រណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃ
ចាប់ពីម៉ោង 5:30ល្ងាច ដល់ម៉ោង 6ល្ងាច ថ្ងៃទី 30 ខែមិថុនា
ផ្សារទំនើប U Mall (ភ្នំពេញ) នឹងមានការដើរបង្ហាញសម្លៀកបំពាក់កែច្នៃ ដោយផ្អែកលើគោលគំនិតនៃសិល្បៈច្នៃប្រឌិត ជាមួយតារាម៉ូដែលល្បីៗ

លើសពីនេះទៀតនឹងមានកម្មវិធីតូចៗគួរឱ្យភ្ញាក់ផ្អើលជាច្រើននៅជាន់នីមួយៗក្នុងផ្សារ!
ការបញ្ចុះតម្លៃក្នុងហាងអាហារនិងហាងទំនិញផ្សេងៗ!
១. ហាងស៊ុបចង្កាក់ បញ្ចុះតំលៃ 50%!
ចាប់ ពី ថ្ងៃ បើក សម្ពោធ ថ្ងៃ ទី ២៩ ខែ មិថុនា
ហាងស៊ុបចង្កាក់ "100 skewers" បញ្ចុះតម្លៃ 50% គ្រប់មុខម្ហូប
ស្រាបៀរទិញមួយ ថែមមួយ ហើយនឹងបញ្ចប់នៅថ្ងៃទី 31 ខែកក្កដា!

២. ការបញ្ចុះតម្លៃ 32% សម្រាប់ហាងអាហារម៉ាកយីហោទីមួយក្នុងប្រទេសកម្ពុជា
រួមមានហាង ហាងត្រីដុត TANYU, ហាងបាយការីជប៉ុន CHI NAI Omelet Rice, ហាងមីអុីតាលី Panni Pasta PENNEHUT, ហាងម្ហូបកូរ៉េ TAI XI JIA, ហាងបាយ Founder Bak Kut Teh, និង ភោជនីយដ្ឋានDIAO YU TAI. បន្ថែមពីលើហាងខាងលើនឹងមានការបញ្ចុះតម្លៃជាច្រើនទៀតកំពុងរង់ចាំអ្នក!

សម្រាប់សប្តាហ៍ដំបូងបន្ទាប់ពីការបើកសម្ពោធនូវតែមានការបញ្ចុះតម្លៃ ៣២% (មិនរាប់បញ្ចូលភេសជ្ជៈ)
ម្ហូបប្លែករាល់ថ្ងៃ ញ៉ាំក្នុងតម្លៃសមរម្យ!

៣. ការបញ្ចុះតម្លៃផ្តាច់មុខរយៈពេលមានកំណត់សម្រាប់ហាងហាង CLASH, ហាងទំនិញ Miniso IP Store, ហាងសម្លៀកបំពាក់ Scorpion&co, ហាង BTF, ហាងភេសជ្ជៈ និង អាហារសម្រន់ Sugar Drinks & Snacks៕

ការបញ្ចុះតម្លៃ 70%សំរាប់ហាង美丽田园 និង ហាងកាហ្វេ SEEDS ក៏មានការបញ្ចុះតម្លៃជាច្រើនផងដែរ។

តស់! All Stars កុំភ្លេចជួបជុំគ្នានៅផ្សារទំនើប U mall(ភ្នំពេញ)ទាំងអស់គ្នា
អាស័យដ្ឋាន៖ U Mall ភ្នំពេញ
រឺក៏ស្វែងរកឈ្មោះ U mall លើ Google Maps: https://maps.app.goo.gl/xwf6GgWQVhmuWqaq9