(ប៉ារីស)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក Paris 2024 បានប្រកាសបើកហាងលក់ទំនិញរបស់ខ្លួននៅផ្លូវ Champs-Élysées នាថ្ងៃព្រហស្បតិ៍ ជាហាងលក់ទំនិញធំជាងគេបំផុតសម្រាប់ Olympic និង Paralympic Games។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ហាងទំនើបនេះ ននឹងប្រតិបត្តិការរៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់។ បុគ្គលិក ២៥០នាក់ នឹងផ្តល់សេវាជូនអតិថិជនរហូតដល់ ១០,០០០នាក់ ជាប្រចាំថ្ងៃ។

ហាងលក់ទំនិញគ្របដណ្តប់លើផ្ទៃដីប្រមាណ ១,០០០ម៉ែត្រការ៉េនេះ មានលក់ផលិតផលផ្លូវការប្រមាណ ១,០០០មុខ រួមមាន អាវយឺត, មួក, វត្ថុអនុស្សាវរីយ៍ និងប្រដាប់ក្មេងលេងជាដើម ជាពិសេសផលិតផលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Olympic និង Paralympic Games តែម្តង៕