(សៀមរាប)៖ វត្តដំណាក់មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយៈកន្លងមក បច្ចុប្បន្នគឺបានរួចរាល់១០០ភាគរយហើយ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមយ៉ាងមុតមំាថា ក្រោយការជួសជុលសំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀតសម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវនិងការសិក្សារៀនសូត្រ ជាពិសេសរក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕