(ម៉ាឌ្រីដ)៖ ក្រុមកីឡាការិនីវាយកូនបាល់អ៉ីតាលី បានគ្រងតំណែងជើងឯក Billie Jean King Cup ប្រចាំឆ្នាំ២០២៤ នេះ ជាមួយនឹងរង្វាន់អមជាទឹកប្រាក់ប្រមាណ ២.៤លានដុល្លារសហរដ្ឋអាមេរិកផងដែរ ក្រោយយកឈ្នះគូប្រជែង ស្រ្តីស្លូវ៉ាគី នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃរាត្រីថ្ងៃពុធម្សិលមិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាលើកទី៥ សម្រាប់អ៉ីតាលីដែលដណ្តើមបានជើងឯក BJK Cup និងជាលើកដំបូងផងដែរ ក្រោយរង់ចាំអស់រយៈពេល ១១ឆ្នាំ និងជាលើកទី១ របស់គូប្រជែងស្លូវ៉ាគី ដែលបានឈានមកដល់ផ្តាច់ព្រ័ត្រនេះ គិតចាប់តាំងពីពួកគេបានឈ្នះជើងឯកកាលឆ្នាំ២០០២។
ក្នុងប្រកួតផ្តាច់ព្រ័ត្រនោះដែរ កីឡាការិនី Jasmine Paolini បានផ្តួលស្លូវ៉ាគី ២-០ នៅឯទីលានស្ថិតក្នុងទីក្រុង Malaga ប្រទេសអេស្ប៉ាញ ក្នុងនាមសមាជិកចាស់ នៅពេលអាសូរីអ៉ីតាលីបានត្រឹមរងជើងឯកកាល ១២ខែមុន ពេលចាញ់កាណាដា។
នាង Paolini បានឈរនៅលេខរៀងទី៣០ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ក្រោយបរាជ័យក្រោមស្នាដៃរបស់កីឡាការិនីកាណាដា Leylah Fernandez កាលពីផ្តាច់ព្រ័ត្រឆ្នាំទៅ ដោយពុំធ្លាប់ឆ្លងផុតជុំទី២ ឡើយនៃកម្មវិធីធំកន្លងមក និងទើបតែរងជើងឯក French Open និង Wimbledon ក្នុងឆ្នាំនេះពីកម្រិត Grand Slam៕