(អូស្ត្រាលី)៖ រដ្ឋាភិបាល Queensland និងប្រកាសជាផ្លូវការនៅទីកន្លែងរៀបចំ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុង Brisbane 2032 នឹងត្រូវបានបង្ហាញនៅចុងខែក្រោយនេះ, នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ដោយរដ្ឋាភិបាល Queensland បាននិយាយនៅថ្ងៃអង្គារថា នៅទីបំផុតវាបានឈានដល់ការបញ្ចប់នៃរយៈពេលពីរបីឆ្នាំក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយនៃការប្រកួតអូឡាំពិករដូវក្តៅ ។ ខណៈកាលពីដើមខែកុម្ភៈនេះ នាយកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអូស្ត្រាលី លោក Matt Carroll បានក្រើនរំលឹកថា ចំពោះការសម្រេចចុងក្រោយទៅលើទីកន្លែងសំខាន់ៗ សម្រាប់ទទួលការរៀបចំការប្រកួតចាំបាច់ត្រូវធ្វើឡើងមុនដំណាច់ខែមិថុនា ។
ជាមួយគ្នានេះ ទីកន្លែងប្រកួតភាគច្រើនដែលមានស្រាប់ ហើយមួយចំនួនក៏គ្រោងនឹងជួសជុលឡើងវិញ ជាមួយគ្នានោះយ៉ាងហោចណាស់មានកន្លែងកីឡាថ្មីចំនួន៥ នឹងត្រូវបានសាងសង់សម្រាប់ការប្រកួត។
រំលឹកផងថា សម្រាប់គោលការជួសជុលទីតាំងរៀបចំការប្រកួត អតីតនាយករដ្ឋ Queensland លោកSteven Miles ធ្លាប់បានច្រានចោលផែនការជួសជុលឡើងវិញនៅទីលានកីឡា Cricket Gabba នៅទីក្រុង Brisbane ដែលមានទំហំទឹកប្រាក់ចំនួនប្រមាណ ១.៧២ពាន់លានដុល្លារ ក្នុងនោះក៏មានដូចជាកីឡដ្ឋានអូឡាំពិកថ្មី ដែលបានស្នើឡើងចំនួន ៣.៤ពាន់លានដុល្លារអូស្ត្រាលី ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យាន Victoria Park ។
សូមជម្រាបផងថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ Brisbane 2032 គ្រោងបើកជាផ្លូវការនៃការប្រកួតនៅថ្ងៃទី២៣ ខែកក្កដា និងបិទនៅថ្ងៃទី០៨ ខែសីហា៕