(អេស្ប៉ាញ)៖ តុលាការកំពូកអេស្ប៉ាញ បានរកឃើញថា ករណីថើបរបស់លោក Luis Rubiales ទៅកាន់កីឡាការិនី Jenni Hermoso មានពិរុទ្ធពីបទរំលោភបំពានដោយគ្មានការយល់ព្រមពីនាងនោះទេ ហើយបានសម្រេចដាក់ពិន័យជាប្រាក់ជាង ១០,៤៣៤ដុល្លារ ក្នុងសំណុំរឿងដែលបានបណ្តាលឱ្យមានការមិនពេញចិត្តទូទាំងប្រទេស ។

តុលាការ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពិន័យនេះធ្វើឡើង បន្ទាប់ពីបានលើកលែងពីបទចោទប្រកាន់ពីបទបង្ខិតបង្ខំ ខណៈលោក Rubiales បានប្រាប់បណ្តាញព័ត៌មាន Reuters ថា «គាត់នឹងបន្តប្តឹងឧទ្ធរណ៍ ដោយនិយាយថា ខ្ញុំនឹងបន្តដើម្បីប្រយុទ្ធ ។ ក្នុងនោះ មេធាវីរបស់ Hermoso បានឱ្យដឹងថា កីឡាការិនីនឹងប្តឹងឧទ្ធរណ៍ផងដែរ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។

រំលឹកផងថា ករណីនេះបានកើតឡើងក្រោយពេលលោក Rubiales បានបង្ហាញការអបអរសាទរ ទៅកាន់ក្រុមនារីបាល់ទាត់អេស្ប៉ាញ ដោយការថើបបន្ទាប់ពីឈ្នះជើងឯក Women’s World Cup 2023 នៅទឹកដីប្រទេសអូស្ត្រាលី ។

ខណៈព្រះរាជអាជ្ញាអេស្ប៉ាញ បានស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគារសម្រាប់អតីតប្រធានបាល់ទាត់អេស្ប៉ាញ មានវ័យ ៤៧ឆ្នាំរូបនេះ ដែលករណីនេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក ចំពោះការបំពានទៅលើកីឡាការិនី៕