(ប៉េកាំង)៖ ក្រុមហ៊ុន Lenovo នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ពីកំណើន២០ភាគរយ ក្នុងប្រាក់ចំណូលត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈឧស្សាហកម្មកុំព្យូទ័រយួរដៃសកល បានបង្ហាញពីសញ្ញាងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

​ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដែលអាជីវកម្មសំខាន់ គឺផលិតនិងលក់កុំព្យូទ័រយួរដៃនោះ បានរាយការណ៍ពីប្រាក់ចំណូលចំនួន១៨.៨ពាន់លានដុល្លារ សម្រាប់ត្រីមាសដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។ ចំនួននេះ លើសពីការរំពឹងទុករបស់អ្នកវិភាគ ដែលមានចំនួនត្រឹមតែ១៧.៨២ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន LSEG។

ប្រាក់ចំណេញសុទ្ធ បានកើនឡើងដល់៦៩៣លានដុល្លារ ធៀបនឹងការប៉ាន់ស្មានរបស់អ្នកវិភាគ មានត្រឹមតែ៣៦៧.៧លានដុល្លារប៉ុណ្ណោះ។

ទីផ្សារកុំព្យូទ័រយួរដៃពិភពលោក នៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជា បន្ទាប់ពីមានការធ្លាក់ចុះមុនការរីករាលដាល នៃជំងឺកូវីដ-១៩, ជាមួយនឹងការដឹកជញ្ជូនកើនឡើងជាមធ្យម១.៨ភាគរយប៉ុណ្ណោះ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤។ នេះបើយោងតាមការក្រុមហ៊ុនស្រាវជ្រាវ IDC។

ក្រុមហ៊ុន Lenovo នៅតែរក្សាបាននូវតំណែងរបស់ខ្លួន ជាអ្នកលក់កុំព្យូទ័រយួរដៃធំជាងគេបំផុត សម្រាប់ត្រីមាសនេះ ដោយបានចាប់យកចំណែកទីផ្សារ២៤.៥ភាគរយ ជាមួយនឹងការដឹកជញ្ជូនកើនឡើង៤.៨ភាគរយ។ នេះបើតាមទិន្នន័យបង្ហាញដោយក្រុមហ៊ុន IDC៕