(ឡុងដ៍)៖ ក្រុមរបស់អង់គ្លេសទាំង២ រួមមាន Manchester United និង Tottenham Hotspur អាចប៉ះគ្នាផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះ ប្រសិនបើឆ្លងផុតលេង ៣ដំណាក់កាលទៀត។

ក្នុងពិធីចាប់ឆ្នោតវគ្គ ១៦ក្រុម UEL នាយប់មិញនេះនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធ UEFA បានទទួលលទ្ធផលពោលគឺ Man Utd ត្រូវប៉ះក្រុមលីគកំពូលអេស្ប៉ាញ Real Sociedad ដ្បិតក្រុមលេងនៅ Premier League គឺ Spurs ជួប AZ Alkmaar របស់ហូឡង់។

ទាំង United និង Spurs ត្រូវលេងជើងទី១ នៅទឹកដីក្រៅផ្ទះដូចគ្នាសម្រាប់ជើងទី១ វគ្គ ១៦ក្រុម UEL នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា មុនពេលត្រឡប់មកធ្វើម្ចាស់ផ្ទះវិញនាថ្ងៃទី១៣ នៃខែដដែល ឆ្នាំ២០២៥។

ខាងក្រោមនេះ ជាលទ្ធផលចាប់ឆ្នោតវគ្គ ១៦ក្រុម UEFA Europa League 2024-25៖

១៖ AZ Alkmaar v Tottenham Hotspur
២៖ Ajax v Eintracht Frankfurt
៣៖ Bode/Glimt v Olympiakos
៤៖ Viktoria Plzen v Lazio
៥៖ Fenerbahce v Rangers
៦៖ Roma v Athletic Bilbao
៧៖ FCSB v Olympique Lyonnais
៨៖ Real Sociedad v Manchester United៕