(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អ្នកតវ៉ាម្នាក់ប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ លុតជង្គង់ ជូនផ្កាដល់អាជ្ញាធរដែលបិទផ្លូវរារាំងក្រុមបាតុករ៕
២៖ រូបភាពកីឡាករស៊ូម៉ូជប៉ុន Hayato លោតពីលើកីឡាករអ៊ុយក្រែន Oleksandr Veresiuk នៅអំឡុងការប្រកួតកីឡាស៊ូម៉ូ Open Weight Men's Competition of the Wold Games នៅសាលកីឡា Orbita ក្នុងទីក្រុង Wroclaw ប្រទេសប៉ូឡូញ៕
http://www.telegraph.co.uk/content/dam/news/2017/07/23/TELEMMGLPICT000135565894-large_trans_NvBQzQNjv4BqNCia7BkDsl5uc5DkbIK1rXVrojcFkf6pHw8xuPNF30E.jpeg
៣៖ ព្រែកពោរពេញដោយសំរាម និងប្លាស្ទិចនៅក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែស៕
http://www.telegraph.co.uk/content/dam/news/2017/07/23/TELEMMGLPICT000135463717-large_trans_NvBQzQNjv4Bqek9vKm18v_rkIPH9w2GMNtm3NAjPW-2_OvjCiS6COCU.jpeg
៤៖ មនុស្សម្នានំាគ្នាសម្រាកលំហែកាយនៅឆ្នេរសមុទ្រ Rabat ប្រទេស Morocco៕
http://www.telegraph.co.uk/content/dam/news/2017/07/23/TELEMMGLPICT000135565448-large_trans_NvBQzQNjv4BqDGzgDyQhQusxl972-IFqFTx4oWTlQDnUX2mg4tUilK4.jpeg
៥៖អាជ្ញាធរអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះបានអះអាងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះរថយន្ដអត្តឃាត ដោយក្រុមតាលីបង់នៅឯទីក្រុងកាប៊ុល បានកើនដល់ ៣៥នាក់ និងច្រើនជាង ៤០នាក់ផ្សេងទៀតរងរបួស៕
៦៖ចិនព្រមានយ៉ាងទទូចឲ្យឥណ្ឌាដកកងទ័ពទាំងអស់ ដែលបានចូលមកកាន់ទឹកដីចិនដោយខុសច្បាប់ នៅឯតំបន់ភ្នំហិមាល័យ ហើយថាទីក្រុងញូដេលីគួរតែបោះបង់ចោលក្តីសម្រើស្រមៃរបស់ខ្លួនដែលថាដែនដីមានបញ្ហាវិវាទនេះ គឺជារបស់ឥណ្ឌានោះចោលទៅ៕
៧៖ កងទ័ពរុស្ស៊ី ដែលមានមូលដ្ឋាននៅតំបន់ Northern Caucasus និង South Ossetia ភាគនិរតីប្រទេស បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំរបស់ពួកគេហើយ ដែលមានការចូលរួមពីពលទាហានជាងមួយម៉ឺននាក់ និងសព្វាវុធក៏ដូចជាបរិក្ខាយោធា៤,០០០ពាន់គ្រឿង៕