(ទ្រីប៉ូលិស)៖ ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អាហ្វ្រិក (AFRICOM ឬអាហ្វ្រីខម) បញ្ជាក់ឲ្យដឹងថា យន្តហោះដ្រូនរបស់ខ្លួនមួយគ្រឿង បានបាត់ដំណឹងឈឹងពេលហោះពីលើ រដ្ឋធានីទ្រីប៉ូលីនៃប្រទេសលីប៊ី ប៉ុន្តែមិនទាន់មានសញ្ញាណាដែលអាចបញ្ជាក់ថា វាបានរងការវាយប្រហារនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

AFRICOM បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីយប់ថ្ងៃសុក្រយ៉ាងដូច្នេះថា «ដ្រូនបញ្ជាដោយពីឡុតពីចម្ងាយ (RFA) នៃទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អាហ្វ្រិក បានបាត់ដំណឹងនៅពេលហោះពីលើទីក្រុងទ្រីប៉ូលីរបស់លីប៊ី...»។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីតាមដានស្ថានការណ៍ជារួមពីលើទីក្រុងទ្រីប៉ូលី ខណៈតំបន់នេះកំពុងស្ថិតនៅក្នុងភាពជ្រួលច្របល់ និងអំពើហិង្សាជានិច្ចដែលបង្កឡើងដោយពួកភេរវករ។

គួរបញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៩ កងទ័ពអាកាសអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាស ចំនួន០៤លើក និងបានផ្តាច់ជីវិតមេភេវករចំនួន៤៣នាក់៕