(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្ស នៃប្រទេសចិនបានចេញផ្សាយអត្ថបទដែលមានចំណងជើងថា «បញ្ហារើសអើងខាងយេនឌ័ររបស់អាមេរិក ក្នុងរយៈពេលដ៏យូរកន្លងមក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការសម្រេចបាននូវសិទ្ធិមនុស្សរបស់ស្រ្តី»។

អត្ថបទខាងលើនេះ ពិតជាបានលាតត្រដាងឱ្យឃើញថា រហូតដល់បច្ចុប្បន្នអាមេរិកមិនគ្រាន់តែនៅមិនទាន់អនុម័ត «សនិ្ធសញ្ញាស្តីពីការលុបបំបាត់ភាពរើសអើង ចំពោះស្ត្រីតាមគ្រប់ទម្រង់ » ដែលជាសនិ្ធសញ្ញាសិទ្ធិមនុស្សសំខាន់មួយ នៃអង្គការសហប្រជាជាតិនោះទេ ថែមទាំងកើតមានបញ្ហារើសអើងខាងយេនឌ័រ ដែលមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងប្រទេសអាមេរិកទៀតផង ដូច្នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងក្នុងការសម្រេចបាន នូវសិទ្ធិមនុស្សរបស់ស្ត្រី ។

អត្ថបទមួយនេះបានបង្ហាញថា ការរើសអើងខាងយេនឌ័រជាបញ្ហាធ្ងន់ធ្ងរមួយក្នុងសង្គមអាមេរិក ដោយបង្ហាញនៅត្រង់បញ្ហាដូចជាការគ្មានសមភាពយេនឌ័រលើវិស័យសេដ្ឋកិច្ច ស្រ្តីរងការបំពានដោយកម្លាំងហិង្សាមានសភាពធ្ងន់ធ្ងរ សិទ្ធិសុខភាពរបស់ស្ត្រីជនជាតិភាគតិច ដែលកង្វះការធានាជាដើម៕