(ឡាវ)៖ ខណៈនៅកម្ពុជាយើងក្នុងខែធ្នូនេះ អាកាសធាតុមានលក្ខណៈចុះត្រជាក់ខ្លាំងគួរឲ្យកត់សម្គាល់ ប្រព័ន្ធផ្សព្វផ្សាយនៅឡាវ​បានរាយការណ៍ថា នៅដែនដីភាគខាងជើងនៃប្រទេសជិតខាងពួកយើងមួយនេះ កំពុងធ្លាក់ចុះសីតុណ្ហភាពខ្លាំង។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC Laos News នៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។

គួរជម្រាបថា យោងតាមការចុះផ្សាយរបស់សារព័ត៌មានឡាវខាងលើ នាព្រឹកថ្ងៃអាទិត្យនេះ នៅតំបន់ភាគខាងជើងប្រទេសឡាវ កម្រិតសីតុណ្ហភាពបានធ្លាក់ចុះមកនៅត្រឹមក្រោមសូន្យអង្សាសេ គឺ -1°C ដែលជាកម្រិតទាបខ្លាំង។ ខាងក្រោមគឺជារួបភាពខ្លះៗ ដែលស្តែងឲ្យឃើញពីស្ថានភាពនៃអាកាសធាតុដ៏ត្រជាក់នៅភាគខាងជើងឡាវ៖