(កាតា)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ បាននិយាថាការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ បានរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩។

លោក មហាធៀ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថានាឱកាសចូលរួមកិច្ចប្រជុំក្នុងប្រទេសកាតា កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ ថ្លែងនាឱកាសនោះ នាយករដ្ឋមន្ត្រីវ័យម៉ាឡេស៊ី វ័យ៩៤ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់ដែរថាប្រទេសរបស់ លោកនឹងមិនគាំទ្រការដាក់សម្ពាធ ឬទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នោះឡើយ ខណៈទណ្ឌកម្មទាំងនេះបាននិងកំពុង ធ្វើឱ្យដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់បាត់បង់ទីផ្សារដ៏ធំ។​

លោក មហាធៀ បានបន្ថែមទៀតថា ការដាក់ទណ្ឌកម្មពីសំណាក់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រឆាំងអ៊ីរ៉ង់ បានរំលោភយ៉ាងពិតប្រាកដលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដ្បិតការដាក់ទណ្ឌកម្មលើរដ្ឋ និងប្រទេសណាមួយគួរតែអនុវត្តដោយអង្គសហប្រជាជាតិ ស្របទៅតាមធម្មនុញ្ញនៃស្ថាប័នអន្តរជាតិកំពូលមួយនេះ៕