(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រុស្ស៊ីបញ្ជូននាវាចម្បាំងឲ្យតាមដានសកម្មភាពនាវាចម្បាំងអាមេរិក ដែលចូលមកសមុទ្រខ្មៅ។

២៖ ១៥ឆ្នាំ ក្រោយមហន្តរាយរលកយក្សស៊ូណាមិ ជនរងគ្រោះរាប់រយនាក់ នៅតែពុំទាន់អាចកំណត់ អត្តសញ្ញាណនៅប្រទេសថៃ។

៣៖ ប្រជាជននូវែលសេឡង់ស្មឹងស្មាធរយៈពេល១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងករណីផ្ទុះភ្នំភ្លើងកាលពី៧ថ្ងៃមុន។

៤៖ បង់ក្លាដែសអបអរគម្រប់ខួបឆ្នាំទី៤៩នៃទិវាជ័យជម្នះ។

៥៖ ប្រធានាធិបតីស៊ីរីចោទថា អាមេរិកលួចយកប្រេងពីទឹកដីស៊ីរីទៅលក់ឲ្យតួកគី។

៦៖ មនុស្សស្លាប់កើនដល់៧នាក់ និងរបួស៣៧នាក់ ក្រោយគ្រោះរញ្ជួយដី៦.៨រ៉ិចទ័រ វាយប្រហារហ្វីលីពីន។

៧៖ ទឹកជំនន់នៅភាគនិរតីប្រទេសបារាំង ផ្តាច់ជីវិតមនុស្ស៣នាក់។