(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារខេត្ត Aceh នៃកោះស៊ូម៉ាត្រា ស្ថិតនៅនិរតីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ ប៉ុន្តែមិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០។

បើតាមទីភ្នាក់ងារភូមិសាស្ត្រ និងឧតុនិយមឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើដំបូងឡើយកម្រិត ៦.៤រ៉ិចទ័រ ហើយក្រោយមកបានធ្លាក់មកនៅត្រឹម ៦.២រ៉ិចទ័រវិញ ជាមួយជម្រៅរញ្ជួយទៅក្នុងដី ២០.៣គីឡូម៉ែត្រ។ ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាមា្នក់ នោះទេ៕