(ឌូបៃ)៖ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ហ្វាស៍ (Fars) បានរាយការណ៍នៅថ្ងៃពុធនេះថា យន្ដហោះ Boeing 737 មួយគ្រឿងដឹកអ្នកដំណើរសរុប ១៨០នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋាន អ៊ីម៉ាម ខូមៃនី (Imam Khomeini) នៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។

ភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះណាម្នាក់នោះទេ ខណៈបើតាមព័ត៌មានបឋម យន្ដហោះ Boeing 737 ខាងលើជាកម្មសិទ្ធិក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (Ukraine International Airlines) និងបានធ្លាក់ក្រោយហោះឡើងបានបន្តិចប៉ុណ្ណោះ ពីអកាសយានដ្ឋានអន្តរជាតិ Imam Khomeini ក្នុងរដ្ឋធានីតេហេរ៉ង់ ដោយសារបញ្ហាបចេ្ចកទេស៕