(តូក្យូ)៖ អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនបានកើនឡើង ដល់ ០៧នាក់នាក់ហើយគិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះម្នាក់ត្រូវបានគេរកឃើញថា បានឆ្លងនៅក្នុងប្រទេសជប៉ុនផ្ទាល់ (ឆ្លងពីផ្ទុកវីរុសកូរ៉ូណាមុន) ខណៈដែលអ្នកឆ្លងមុនៗទៀត គឺពួកគេសុទ្ធតែធ្លាប់ធ្វើដំណើរទៅទីក្រុងវូហាន (Wuhan) នៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។

គិតត្រឹមព្រឹកថ្ងៃពុធនេះ ម៉ាឡេស៊ីក៏បានប្រកាសពីការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណា ដែលត្រូវបានរកឃើញផងដែរគឺរហូតដល់ទៅ ០៧ករណីហើយ ដោយពួកគេទាំងអស់ សុទ្ធតែធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Wuhan។ ក្រៅពីចិនដែលជាចំណុចផ្ទុះនៃ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) ដែលមានមនុស្សស្លាប់ ១៣២នាក់ និងឆ្លងជិត ៦,០០០នាក់ ថៃក៏មានអ្នកឆ្លងច្រើនផងដែររហូតដល់ទៅ ១៤នាក់។

ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖

១៖ ប្រទេសចិន ឆ្លង ៥៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ០៧ករណី
៩៖ អូស្ត្រាលី ០៥ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០១ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី

គិតត្រឹមម៉ោង៨៖៣០នាទីព្រឹក (ម៉ោងកម្ពុជា), ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕