(បរទេស)៖ នៅព្រឹកថ្ងៃអាទិត្យនេះ អាជ្ញាធរសុខាភិបាលចិនបានប្រកាសថា តួលេខនៃអ្នកបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា 2019-nCoV បានកើនដល់៣០៤នាក់ ហើយចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសគឺបានឡើងដល់១៤,៣៨០នាក់ (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់)។ ករណីអ្នកផ្ទុកវីរុសនេះ ក៏ត្រូវបានរកឃើញនៅតាមប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិកខាងជើង និងមជ្ឈិមបូព៌ាដែរ ហើយតួលេខនៅតាមប្រទេសទាំងនោះ ក៏មានការកើនឡើងជាបន្តបន្ទាប់ថែមទៀតផង។ ខាងក្រោមនេះ គឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា 2019-nCoV នៅតាមប្រទេស និងតំបន់នានាទូទាំងពិភពលោក៖

១៖ ប្រទេសចិនឆ្លង ១៤,៣៨០ករណី និងបាត់បង់ជីវិត ៣០៤នាក់
២៖ ទីក្រុងហុងកុង ១៤ករណីឆ្លង
៣៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
៤៖ កោះតៃវ៉ាន់ ១០ករណីឆ្លង
៥៖ ប្រទេសជប៉ុន ២០ករណីឆ្លង
៦៖ ប្រទេសថៃ ១៩ករណីឆ្លង
៧៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង
៨៖ ប្រទេសកូរ៉េខាងត្បូង ១៥ករណីឆ្លង
៩៖ ប្រទេសអូស្ត្រាលី ១២ករណីឆ្លង
១០៖ សហរដ្ឋអាមេរិក ០៨ករណីឆ្លង
១១៖ ប្រទេសអាល្លឺម៉ង់ ០៨ករណីឆ្លង
១២៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
១៣៖ ប្រទេសវៀតណាម ០៦ករណីឆ្លង
១៤៖ ប្រទេសបារាំង ០៦ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៥ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៤ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង
១៩៖ ប្រទេសរុស្ស៉ី ០២ករណីឆ្លង
២០៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង
២៤៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២៥៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២៦៖ ប្រទេសស៊ុយអែត ០១ករណីឆ្លង
២៧៖ ប្រទេសអេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើ គឺគិតត្រឹមម៉ោង០៩៖០០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។