(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ៣៦០នាក់ហើយ ខណៈមនុស្សចំនួន១៧២០០នាក់ទៀតឆ្លង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលរបស់ចិន បានរាយការណ៍ថា មានមនុស្ស៥៧នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនកើនដល់៣៦០នាក់ និងមនុស្សចំនួន២៨២៩ទៀតបានឆ្លង ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងពិភពលោក កើនរហូតដល់១៧២០០០ករណី។