(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លងជាង ៣៤,៤០០នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្ស ៨៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៨១នាក់នៅខេត្តហ៊ូប៉ី (Hubei), ០២នាក់ហៃឡុងជាំង (Heilongjiang), ម្នាក់នៅទីក្រុងប៉េកាំង, ម្នាក់នៅហេណា (Henan) និងម្នាក់នៅកាន់ស៊ូ (Gansu) ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ៣,៣៩៩នាក់៕