(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ទីបំផុតមន្ត្រីអាមេរិកពីររូបដែលបានផ្តល់សក្ខីកម្មក្នុងសភា ត្រូវលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង។

 

២៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV កើនដល់៧២៤នាក់ ខណៈអ្នកឆ្លងឡើងដល់៣៤,៨៨៩នាក់។

 

៣៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនដល់៦៤នាក់ ក្នុងកប៉ាល់ទេសចរណ៍ខ្នាតយក្សនៅប្រទេសជប៉ុន ខណៈអាជ្ញាធរជប៉ុនបារម្ភថាអាចមានច្រើនជាងនេះទៀត។

 

៤៖ ក្រុមបុគ្គលិកពេទ្យនៃទីក្រុង Xi'an របស់ចិន ត្រូវបញ្ជូនទៅកាន់ខេត្ត Hubei ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី។

 

៥៖ ថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី៧នាក់ទៀត ក្នុងនោះមានជនជាតិថៃ៣នាក់, ករណីសរុបកើនដល់៣២។

 

៦៖ ទាហានថៃម្នាក់ធ្វើសកម្មភាពបាញ់ប្រហារស្លាប់មនុស្សយ៉ាងតិច១២នាក់ នៅទីក្រុង Nakhon Ratchasima។

 

៧៖ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប ២,០៥០នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ នៅក្នុងប្រទេសចិន។