(ប៉េកាំង)៖ អាជ្ញាធរចិននៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៨០៥នាក់ និងឆ្លងជាង ៣៧,០៤៥នាក់ ខណៈអ្នកជាសះស្បើយ២១៥២នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរបស់ចិនចេញផ្សាយនៅព្រឹកថ្ងៃនេះ។

រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មនុស្សជាង៨០នាក់បន្ថែមទៀតបានបាត់បង់ជីវិត ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះគឺ ជាង២១៤៧នាក់៕