(តេហេរ៉ង់)៖ អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃពុធនេះ បានប្រកាសថាមនុស្ស៦៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ត្រឹមតែ រយៈពេល២៤ម៉ោងប៉ុណ្ណោះ ធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៣៥៤នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianoush Jahanpour បានគូសបញ្ជាក់ដូច្នេះថា៖ «ក្រោយការធ្វើតេស្ដ នៅមន្ទីរពិសោធន៍ យើងបានរកឃើញករណីឆ្លងថ្មី ៩៥៨បន្ថែមទៀត ដែលនេះបានធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់ ៩,០០០នាក់។ ប៉ុន្តែ ជាអកុសល ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង មនុស្ស៦៣នាក់បានស្លាប់ដោយសារ COVID-19 នាំឱ្យចំនួនអ្នកស្លាប់កើនដល់ ៣៥៤នាក់»

បើតាមលោក Kianoush Jahanpour រដ្ឋធានីតេហេរ៉ង់ គឺមានករណីឆ្លង COVID-19 ច្រើនជាងគេរហូតដល់ ២៥៦ករណី, ខេត្ត Isfahan មាន១៧០ករណី និងខេត្ត Semnan ស្ថិតនៅភាគខាងកើតរដ្ឋធានីតេហេរ៉ង់ មាន៦៣ករណី៕