(រ៉ូម)៖ មនុស្ស ១៦៨នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេលតែមួយថ្ងៃ ដែលប្រការនេះបានធ្វើចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៉ីតាលី សរុបកើនដល់ ៦៣១នាក់ហើយ ឬកើនឡើងដល់ទៅ ៣៦ភាគរយតែក្នុងពេលមួយថ្ងៃ។

ទីភ្នាក់ងារគាំពារជនស៊ីវិលអ៉ីតាលីបានឱ្យដឹងថា ចំនួនឆ្លងក៏បានកើនពី ៩,១៧២នាក់ ដល់ ១០,១៤៩នាក់ផងដែរ ឬកើនឡើង ១០.៧ភាគរយ។ ចំណែកឯ ឆ្លងជំងឺ នេះ ១,០០៤នាក់ បានជាសះស្បើយ ខណៈ ៨៨៧នាក់ផ្សេងទៀត កំពុងស្ថិតនៅក្រោមការព្យាបាលបន្ទាន់ ដោយសារតែអការៈរោគធ្ងន់ធ្ងរ។ ជាវិធានការបង្ការ និងទប់ស្កាត់ ប្រទេសអ៉ីតាលី ដែលមានប្រជាជនជាង ៦០លាននាក់ បានអនុវត្តវិធានការនៅដាច់ដោយឡែកពីគេទូទាំងប្រទេស ឬស្មើនឹងការបិទប្រទេស ទាំងមូលតែម្តង។

ខាងក្រោមនេះគឺជាកម្រងរូបភាព ទីក្រុងរបស់អ៉ីតាលី ក្រោយការបិទប្រទេសទាំងមូល៖