(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បានឱ្យដឹង នៅថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះថា អ្នកជំងឺ COVID-19 ៩១៧នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកសា្លប់សរុបកើនដល់ ៩,៨៧៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

បើតាមអាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស មនុស្ស ២៦៩,៥៩៨នាក់ បានទទួលការធ្វើតេស្ដរក COVID-19 ហើយក្នុងនោះមាន ៧៨,៩៩១នាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន និង ៣៤៤នាក់បានជាសះស្បើយ។ កាលពីថ្ងៃសុក្រម្សិលមិញ ចក្រភពអង់គ្លេស បានរាយការណ៍ពីមនុស្សស្លាប់រហូតដល់៩៨០នាក់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន៕