(បរទេស)៖ គិតត្រឹមម៉ោង ៦៖០០នាទីល្ងាចថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២,០១៤,០៤២នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១២៧,៥៩៥ នាក់បានស្លាប់បាត់បង់ជីវិត និង ៤៩១,៨៤១នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺបានកើនដល់ ១៣១ប្រទេស និងដែនដីហើយ ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១២៨។

ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១៣១ ដែលមានអ្នកឆ្លង COVID-19 ចាប់ពី ១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter.info នាវេលាម៉ោង ៦៖០០នាទីល្ងាចថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០៖

១៖ សហរដ្ឋអាមេរិក (USA)
២៖ ប្រទេសអេស៉្បាញ (Spain)
៣៖ ប្រទេសអ៉ីតាលីតាលី(Italy)
៤៖ ប្រទេសបារាំង (France)
៥៖ ប្រទេសអាល្លឺម៉ង់(Germany)
៦៖ ចក្រភពអស់គ្លេស (UK)
៧៖ ប្រទេសចិន (China)
៨៖ ប្រទេសអ៊ីរ៉ង់ (Iran)
៩៖ ប្រទេសតួកគី (Turkey)
១០៖ ប្រទេសបែលហ្ស៊ិក (Belgium)
១១៖ ប្រទេសហូឡង់ (Netherlands)
១2៖ ប្រទេសកាណាដា (Canada)
១3៖ ប្រទេសស្វីស (Switzerland)
១៤៖ ប្រទេសប្រេស៊ីល (Brazil)
១៥៖ ប្រទេសរុស្ស៊ី (Russia)
១៦៖ ប្រទេសព័រទុយហ្កាល់ (Portugal)
១៧៖ ប្រទេសអូទ្រីស (Austria)
១៨៖ ប្រទេសអ៉ីស្រាអែល (Israel)
១៩៖ ប្រទេសឥណ្ឌា (India)
២០៖ ប្រទេសអៀរឡង់ (Ireland)
២១៖ ប្រទេសស៊ុយអែត (Sweden)
២២៖ ប្រទេសកូរ៉េខាងត្បូង (S. Korea)
២៣៖ ប្រទេសប៉េរូ (Peru)
២៤៖ ប្រទេសជប៉ុន (Japan)
២៥៖ ប្រទេសឈីលី (Chile)
២៦៖ ប្រទេសអេក្វាឌ័រ (Ecuador)
២៧៖ ប្រទេសប៉ូឡូញ (Poland)
២៨៖ ប្រទេសរូម៉ានី (Romania)
២៩៖ ប្រទេសន័រវេស (Norway)
៣០៖ ប្រទេសដាណឺម៉ាក (Denmark)
៣១៖ ប្រទេសអូស្ត្រាលី (Australia)
៣២៖ ប្រទេសឆែក (Czechia)
៣៣៖ ប្រទេសប៉ាគីស្ថាន (Pakistan)
៣៤៖ ប្រទេសហ្វីលីពីន (Philippines)
៣៦៖ ប្រទេសម៉ិកស៊ីកូ (Mexico)
៣៧៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)
៣៨៖ ប្រទេសឥណ្ឌូណេស៊ី (Indonesia)
៣៩៖ ប្រទេសម៉ាឡេស៊ី (Malaysia)
៤០៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
៤១៖ ប្រទេសស៊ែប៊ី (Serbia)
៤២៖ ប្រទេសអ៊ុយក្រែន (Ukraine)
៤៣៖ ប្រទេសប៉ាណាម៉ា (Panama)
៤៤៖ ប្រទេសកាតា (Qatar)
៤៥៖ ប្រទេសលុចសំបួ (Luxembourg)
៤៦៖ សាធារណរដ្ឋដូមេនីកែន (Dominican Republic)
៤៧៖ ប្រទេសបេឡារុស្ស (Belarus)
៤៨៖ ប្រទេសសិង្ហបុរី (Singapore)
៤៩៖ ប្រទេសហ្វាំងឡង់ (Finland)
៥០៖ ប្រទេសកូឡុំប៊ី (Colombia)
៥១៖ ប្រទេសថៃ (Thailand)
៥២៖ ប្រទេសអាហ្សង់ទីន (Argentina)
៥៣៖ អាហ្វ្រិកខាងត្បូង (South Africa)
៥៤៖ ប្រទេសអេហ្ស៊ីប(Egypt)
៥៥៖ ប្រទេសក្រិក (Greece)
៥៦៖ ប្រទេសអាល់ហ្សេរី (Algeria)
៥៧៖ ប្រទេសម៉ារ៉ុក (Morocco)
៥៨៖ ប្រទេសម៉ុលដាវី (Moldova)
៥៩៖ ប្រទេសអ៊ីស្លង់ (Iceland)
៦០៖ ប្រទេសក្រូអាត (Croatia)
៦១៖ ប្រទេសហុងគ្រី (Hungary)
៦២៖ ប្រទេសបារ៉ែន (Bahrain)
៦៣៖ ប្រទេសគុយវ៉ែត (Kuwait)
៦៤៖ ប្រទេសអ៊ីរ៉ាក់ (Iraq)
៦៥៖ ប្រទេសអេស្តូនី (Estonia)
៦៦៖ ប្រទេសនូវែលសេឡង់ (New Zealand)
៦៧៖ ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)
៦៨៖ ប្រទេសស្លូវេនី (Slovenia)
៦៩៖ ប្រទេសបង់ក្លាដែស (Bangladesh)
៧០៖ ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)
៧១៖ ប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)
៧២៖ ប្រទេសអាមេនី (Armenia)
៧៣៖ ប្រទេសលីទុយអានី (Lithuania)
៧៤៖ ប្រទេសបូស្នៀ និងហឺហ្សេហ្គូវីណា (Bosnia and Herzegovina)
៧៥៖ ទីក្រុងហុងកុង (Hong Kong)
៧៦៖ ប្រទេសអ៊ូម៉ង់ (Oman)
៧៧៖ ម៉ាសេដូនខាងជើង (North Macedonia)
៧៨៖ ប្រទេសស្លូវ៉ាគី (Slovakia)
៧៩៖ ប្រទេសកាមេរូន (Cameroon)
៨០៖ ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan)
៨១៖ ប្រទេសគុយបា (Cuba)
៨២៖ ប្រទេសទុយនីស៊ី (Tunisia)
៨៣៖ ប្រទេសប៊ុលហ្គារី (Bulgaria)
៨៤៖ ប្រទេសស៊ីប (Cyprus)
៨៥៖ ប្រទេសឡាតវី (Latvia)
៨៦៖ ប្រទេសអង់ដូរ៉ា (Andorra)
៨៧៖ ប្រទេសលីបង់ (Lebanon)
៨៨៖ ប្រទេសកូដវ័រ (Ivory Coast)
៨៩៖ ប្រទេសហ្គាណា (Ghana)
៩០៖ ប្រទេសកូស្តារីកា (Costa Rica)
៩១៖ ប្រទេសនីហ្សេ (Niger)
៩២៖ ប្រទេសប៊ូគីណាហ្វាសូ (Burkina Faso)
៩៣៖ ប្រទេសអាល់បានី (Albania)
៩៤៖ ប្រទេសអ៊ុយរ៉ាហ្គាយ (Uruguay)
៩៥៖ ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)
៩៦៖ ប្រជុំកោះឆានែល (Channel Islands)
៩៧៖ ប្រទេសហុងឌូរ៉ាស (Honduras)
៩៨៖ ប្រទេសម៉ាល់តា (Malta)
៩៩៖ ប្រទេសបូលីវី (Bolivia)
១០០៖ ប្រទេសហ្ស៊កដានី (Jordan)
១០១៖ ដែនដីកោះតៃវ៉ាន់ (Taiwan)
១០២៖ ដែនកោះ Reunion
១០៣៖ ប្រទេសនីហ្សេរីយ៉ា (Nigeria)
១០៤៖ ប្រទេសសាន់ម៉ារីណូ (San Marino)

១០៥៖ ប្រទេសជីប៊ូទី (Djibouti)
១០៦៖ ប្រទេសហ្គីណេ (Guinea)
១០៧៖ ប្រទេសម៉ូរីស (Mauritius)
១០៨៖ តំបន់ប៉ាឡេស្ទីន (Palestine)
១០៩៖ ប្រទេសហ្សកហ្ស៊ី (Georgia)
១១០៖ ប្រទេសសេណេហ្គាល់ (Senegal)
១១១៖ ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro)
១១២៖ ប្រទេសវៀតណាម (Vietnam)
១១៣៖ ដែនដីកោះ Isle of Man
១១៤៖ ប្រទេសកុងហ្គោ (DRC)
១១៥៖ ប្រទេសស្រីលង្កា (Sri Lanka)
១១៦៖ ប្រទេសម៉ាយតូត (Mayotte)
១១៧៖ ប្រទេសកេនយ៉ា (Kenya)
១១៧៖ ប្រទេសវ៉េណេស៊ុយអេឡា (Venezuela)
១១៨៖ ប្រជុំកោះហ្វ៊ែរ៉ូ (Faeroe Islands)
១១៩៖ ប្រទេសហ្គាតេម៉ាឡា (Guatemala)
១២០៖ ប្រទេសប៉ារ៉ាហ្គាយ (Paraguay)
១២១៖ ប្រទេសអែលសាវ៉ាឌ័រ (El Salvador)
១២២៖ ប្រទេសម៉ាទីនីក (Martinique)
១២៣៖ ប្រទេសហ្គូដាឡូយ (Guadeloupe)
១២៤៖ ប្រទេសម៉ាលី (Mali)
១២៥៖ ប្រទេសប្រ៊ុយណេ (Brunei)
១២៦៖ ប្រទេសរ៉ាវ៉ាន់ដា (Rwanda)
១២៧៖ ដែនកោះហ្គីប្រាល់តា (Gibraltar)
១២៨៖ ប្រទេសកម្ពុជា (Cambodia)
១២៩៖ រដ្ឋដីកោះទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)
១៣០៖ ប្រទេសម៉ាដាហ្គាស្ការ (Madagascar)
១៣១៖ ប្រទេសហ្សាម៉ាអ៊ីក (Jamaica)

កំណត់សម្គាល់៖ Country (ប្រទេស), Total cases (ចំនួនករណីឆ្លងសរុប), New cases (ចំនួនករណីឆ្លងថ្មី), Total Death (ចំនួនអ្នកស្លាប់សរុប), New Death (ចំនួនអ្នកទើបស្លាប់), Total Recovered (ចំនួនអ្នកជាសះស្បើយសរុប), Active Cases (ចំនួនអ្នកកំពុងសម្រាកក្នុងពេទ្យ), និង Serious/ Critical (ចំនួនអ្នកជំងឺធ្ងន់ធ្ងរខ្លាំង)។

ខាងក្រោមនេះគឺជាតារាងនៃប្រទេស និងដែនដីទាំង ១៣១ ដែលបង្ហាញពីករណីឆ្លង ស្លាប់ និងជាសះស្បើយសរុបពីជំងឺ COVID-19៖