(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៤៤៧ករណីថ្មី ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៣,៦៩៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន៦៨ភាគរយ មានជាប់ពាក់ព័ន្ធនឹងករណីជាចង្កោមឆ្លងមុនៗ ហើយករណីនៅសល់កំពុងស្ថិតនៅក្រោម ការស៊ើបអង្កេតនៅឡើយ។ ចំណែកឯ អ្នកស្លាប់វិញ ក៏បានកើនឡើងដល់១០នាក់ផងដែរ ខណៈអ្នកជាសះស្បើយមាន៦៥២នាក់ និង១,៤៩៦នាក់ កំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ក្នុងនោះភាគច្រើនកំពុងស្ថិតនៅក្នុងស្ថានភាពនឹងនរ៕