(បរទេស)៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០ ២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,០៨២,៨៨១ករណី ក្នុងនោះស្លាប់ ១៣៤,៦០៣នាក់ និងជាសះស្បើយឡើងវិញជិត ៥១០,១២៩នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។

សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖

១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៦៤៤,០៨៩ករណី ក្នុងនោះស្លាប់ ២៨,៥២៩នាក់ និងជាសះស្បើយវិញ ៤៨,៧០១នាក់។

២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៨០,៦៥៩ករណី ក្នុងនោះស្លាប់ ១៨,៨១២នាក់ និងជាសះស្បើយឡើងវិញ ៧០,៨៥៣នាក់។

៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៦៥,១៥៥ករណី ក្នុងនោះស្លាប់ ២១,៦៤៥នាក់ និងជាសះស្បើយឡើងវិញ ៣៨,០៩២នាក់។

៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៤៧,៨៦៣នាក់ ក្នុងនោះស្លាប់ ១៧,១៦៧នាក់ និងជាសះស្បើយឡើងវិញ ៣០,៩៥៥នាក់។

៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣៤,៧៥៣នាក់ ក្នុងនោះស្លាប់ ៣,៨០៤នាក់ និងជាសះស្បើយឡើងវិញ ៧២,៦០០នាក់។

៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ៩៨,៤៧៦ករណី ក្នុងនោះស្លាប់ ១២,៨៦៨នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានការបញ្ជាក់ឡើយ៕