(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

១៖ មីយ៉ាន់ម៉ាផ្តល់ការលើកលែងទោសដល់អ្នកទោសជិត២៥,០០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំ។

 

២៖ រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ជាង ៤,០០០នាក់ទៀតក្នុងពេលតែ ២៤ម៉ោង ធ្វើឲ្យចំនួនសរុបកើនដល់ជាង៣ម៉ឺនករណី។

 

៣៖ អង្គការសហប្រជាជាតិនឹងត្រូវបង្ខំចិត្តបិទកម្មវិធីផ្តល់ជំនួយរបស់ខ្លួន នៅប្រទេសយេម៉ែន ព្រោះខ្វះថវិកា។

 

៤៖ រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលត្រូវបណ្តេញចេញពីតំណែង ក្រោយខ្វែងគំនិតគ្នានឹងប្រធានាធិបតី ជុំវិញវិបត្តិ COVID-19។

 

៥៖ លោក ដូណាល់ ត្រាំ ចេញគោលការណ៍ធំៗបីចំណុច ដើម្បីស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ ចំពោះមុខបញ្ហា COVID-19។

 

៦៖ លោក ឌូតឺតេ ព្រមានដាក់ចេញវិធានការ ដូច «ច្បាប់អាជ្ញាសឹក» បញ្ឈប់អ្នកល្មើសបទបញ្ជាទប់ស្កាត់ COVID-19។

 

៧៖ អង្គការមួយនៅអាមេរិកអះអាងថា អតីតតារា Instagram អ៉ីរ៉ង់នាង Sahar Tabar ឆ្លងជំងឺ COVID-19 នៅក្នុងពន្ធនាគារ។