(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

១៖ រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤,៧៨៥នាក់ក្នុងពេលតែ១ថ្ងៃ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មាន។

២៖ មនុស្សជំនិតរបស់ប្រធានាធិបតីនីហ្សេរីយ៉ា ស្លាប់ដោយសារជំងឺ COVID-19។

៣៖ ជំងឺ COVID-19 ផ្តាច់ជីវិតមនុស្សកើនដល់ ២០,០០០នាក់ នៅអេស្ប៉ាញ។

៤៖ ភ្លើងឆេះនៅតំបន់សំណង់អនាធិបតេយ្យក្នុងទីក្រុងម៉ានីលរបស់ហ្វីលីពីន។

៥៖ ករណីឆ្លង COVID-19 នៅជប៉ុនកើនដល់ ១០,០០០នាក់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការដាក់ ប្រទេសក្នុងគ្រាអាសន្ន។

៦៖ រដ្ឋញូយ៉កដែលមានការឆ្លងរាលដាលខ្លាំងបំផុតនៅអាមេរិក បង្កើនការធ្វើតេស្ត COVID-19 ថែមទៀត។

៧៖ ករណីឆ្លង COVID-19 នៅឥណ្ឌូណេស៊ី កើនដល់៦,០០០នាក់។