(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញ COVID-19 ៣២ករណីថ្មី ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២,៧៦៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មី មាន២៨ករណីត្រូវបានរាយការណ៍ក្នុងទីក្រុងបាងកក។ ប៉ុន្តែ មិនមានករណីអ្នកស្លាប់ថ្មីនោះទេ ខណៈអ្នកស្លាប់សរុប មាន៤៧នាក់ និងជាសះស្បើយ ១៩២៨នាក់៕