(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

១៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងរាយការណ៍ពីការបង្ហាញវត្តមានជាសាធារណៈឡើងវិញរបស់ លោក គីម ជុងអ៊ុន។

២៖ សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ចំនួន ៤៤៧នាក់ទៀតក្នុងមួយ១ថ្ងៃ, ករណីឆ្លងសរុបកើនដល់ ១៧,៥៤៧នាក់។

៣៖ ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លង COVID-19 ជិត៣០០នាក់ទៀតក្នុង១ថ្ងៃ, ចំនួនសរុបកើនដល់ ១០,៨៤៣ករណី។

៤៖ សេតវិមានលោក ដូណាល់ ត្រាំ រារាំងមិនឲ្យអ្នកជំនាញជាន់ខ្ពស់ ឡើងឆ្លើយបំភ្លឺក្នុងគណៈកម្មាធិការសភាអាមេរិក ពាក់ព័ន្ធបញ្ហា COVID-19។

៥៖ ឥណ្ឌាមានអ្នកស្លាប់ដោយសារ COVID-19 កើនដល់១,២១៨នាក់ និងឆ្លង៣៧,៣៣៦នាក់។

៦៖ ហេតុការណ៍បាក់រលំអគារនៅនីហ្សេរីយ៉ា ផ្តាច់ជីវិតមនុស្សយ៉ាងតិច ១៥នាក់។

៧៖ អង្គការ NASA ជ្រើសរើសក្រុមហ៊ុនអាមេរិកចំនួន៣ ឲ្យអភិវឌ្ឍយានដើម្បីនាំក្រុមអវកាសយានិកទៅចុះលើផ្ទៃព្រះច័ន្ទ នៅឆ្នាំ២០២៤។