(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញ COVID-19 ៦ករណីថ្មី នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៣,០១៥នាក់ ចាប់តាំងពីជំងឺ ឆ្លងរាតត្បាតសកលមួយនេះផ្ទុះឡើង កាលពីខែមករា មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលថៃ ករណីឆ្លងថ្មីខាងលើទាំងអស់ ត្រូវបានរាយការណ៍នៅខេត្តភាគខាងត្បូង ក្នុងនោះមាន៤ករណី នៅខេត្ត Phuket , មួយករណី នៅខេត្ត Narathiwat និងមួយករណីទៀត នៅខេត្ត Yala។ ប៉ុន្តែ មិនមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នោះទេ ដោយអ្នកស្លាប់សរុបនៅតែ ៥៦នាក់់ដដែល ខណៈ២,៧៩៦នាក់ ជាសះស្បើយឡើងវិញ។

គួរជម្រាបថា ដោយសារមើលឃើញពីការធ្លាក់ចុះនៃករណីឆ្លងថ្មីប្រចាំថ្ងៃ អាជ្ញាធរថៃ បានចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមមួយចំនួន ឡើងវិញ តែ នៅតែរក្សាការប្រុងប្រយ័ត្នដដែល៕