(បាងកក)៖ ប្រទេសថៃ នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ មិនបានរាយការណ៍ពីករណីឆ្លងថ្មី COVID-19 ជាលើកដំបូងចាប់តាំងពីថ្ងៃទី៩ ខែមីនាមក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមអាជ្ញាធរសុខាភិបាលថៃ ចំនួនអ្នកឆ្លង COVID-19 សរុបមាន ៣,០១៧នាក់ដដែល ក្នុងនោះស្លាប់៥៦នាក់ និងជាសះស្បើយឡើងវិញ ២,៨៤៤នាក់ ចាប់តាំងពី ជំងឺផ្ទុះឡើងដំបូង នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមករា មក។ តែទោះបែបនេះក្ដី រដ្ឋាភិបាលទីក្រុងបាងកក នៅតែបន្តជំរុញឱ្យប្រជាជនថៃពាក់ម៉ាស, រក្សាអនាម័យ, គម្លាតសុវត្ថិភាព និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
គួរជម្រាបថា មកទល់នឹងពេលនេះ តំបន់ដែលស្ថិតនៅក្នុងហានិភ័យឆ្លង COVID-19 ក្នុងប្រទេសថៃ មានដូចជាទីក្រុងបាងកក និងតំបន់នៅក្បែរខាង រួមទាំងខេត្ត នៃភាគខាងត្បូងប្រទេស ជាទីដែលករណីឆ្លងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ កាលពីប៉ុន្មានសប្ដាហ៍មុននេះ៕