(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរីនាថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន៦៧៥នាក់ទៀត នាំឲ្យ ចំនួនករណីឆ្លងសរុបកើនដល់២៥,៣៤៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ ជាក្រុមពលករដែលរស់នៅតាមអគារស្នាក់នៅសម្រាប់ពលបរទេស ក្នុងប្រទេសសិង្ហបុរីដដែល ហើយ មានតែ០២ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ មកទល់ពេលនេះ អ្នកជំងឺ COVID-19 សរុប២១នាក់បាន បាត់បង់ជិវិត។ រីឯចំនួនអ្នកជាសះស្បើយសរុបវិញគឺមាន៣,៨៥១នាក់។
គួរជម្រាបថា កាលពីថ្ងៃអង្គារម្សិលមិញ សិង្ហបុរីបានចាប់ផ្តើមអនុញ្ញាតឲ្យហាងលក់ដូរនិងសេវាកម្មមួយចំនួន បើកទ្វារធ្វើប្រតិបត្តិការឡើង វិញជាលើកដំបូង គិតចាប់តាំងតែពីរដ្ឋាភិបាលសិង្ហបុរីបានចាត់វិធានការរឹតត្បិតខ្លាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19។ អាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា ដ្បិតមានករណីឆ្លងរាប់រយដែលត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃនេះក៏ដោយក្តី តាមពិតទៅការឆ្លងរាលដាល តាមសហគមន៍របស់សិង្ហបុរីគឺបានថយចុះទាប៕