(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បានប្រកាសពីការឃើញ COVID-19 ១០,០២៨នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំង ប្រទេសកើនដល់ ២៤២,២៧១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

អ្នកស្លាប់ថ្មី៩៦នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ២,២១២នាក់។ បន្ថែមពីលើនេះ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី កំណើនករណីឆ្លងថ្មី ប្រចាំថ្ងៃខាងលើ បានថយចុះមកនៅត្រឹម ៤.៣ភាគរយ បើធៀបទៅនឹងកាលពីថ្ងៃអង្គារ ៤.៩ភាគរយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ អ្នកជំងឺ COVID-19 ៤៨,០០៣នាក់ហើយ បានជាសះស្បើយឡើងវិញ ខណៈមនុស្សជាង ៥.៩លាននាក់ បានទទួលការធ្វើតេស្ដ នៅក្នុង ប្រទេសរុស្ស៊ី៕