(បរទេស)៖ នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗបានកើតមានឡើង រួមមានទាំងសន្តិសុខសកល គ្រោះមហន្តរាយផ្សេងៗ និងជាពិសេសនោះគឺបញ្ហានៃជំងឺរាតត្បាតសកល COVID-19 ដែលនៅតែបន្តគំរាមកំហែងប្រទេសនានាឥតឈប់ឈរ។

ខាងក្រោមនេះ គឺជាកម្រងរូបភាពសំខាន់ៗ ដែលបង្ហាញអំពីព្រឹត្តិការណ៍ ដូចបានរៀបរាប់ខាងលើនេះ៖

១៖ រុស្ស៊ី បន្តរកឃើញ COVID-19 លើស ១០,០០០ករណីថ្មី ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនដល់ ២៤២,២៧១នាក់

 

២៖ ទីប្រឹក្សាពីររូបរបស់មេបក្សប្រឆាំងវេណេស៊ុយអេឡាលាលែងពីតំណែង ក្រោយមានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលទទួលបរាជ័យ

 

៣៖ សមាជិកព្រឹទ្ធសភាអាមេរិករៀបចំសេចក្តីព្រាងច្បាប់មួយ មានគោលដៅបង្ខំចិន ឲ្យទទួលខុសត្រូវលើបញ្ហា COVID-19

 

៤៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក៖ «បើតាមរូបភាពដែលកូរ៉េខាងជើងផ្ទាល់ ជាអ្នកបញ្ចេញយើងសន្មត់ថាលោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អ»

 

៥៖ លោកយាយអាយុ១១៣ឆ្នាំ ក្លាយជាស្ត្រីវ័យចំណាស់បំផុតនៅអេស្ប៉ាញ ដែលជាសះស្បើយពីជំងឺ COVID-19

 

៦៖ ឆេះនាវាដឹកប្រេងនៅឥណ្ឌូណេស៊ី នាំឲ្យមនុស្ស៧នាក់ស្លាប់

 

៧៖ អភិបាលរដ្ឋញូយ៉ក៖ «ប្រជាជនទាំងអស់គួរតែពាក់ម៉ាស ដើម្បីបង្ហាញការគោរពដល់ក្រុមគ្រូពេទ្យ ដែលបានពលីជីវិតដោយសារ COVID-19»