(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះ បានប្រកាសពីការរឃើញ COVID-19 ចំនួន ២៤ករណីថ្មី ដែលសុទ្ធសឹងជាករណីឆ្លងនាំចូល ត្រូវបានរកឃើញលើពលរដ្ឋវៀតណាម ទើបត្រឡប់មកពីប្រទេសរុស្ស៊ីវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

ពលរដ្ឋវៀតណាមទាំង ២៤នាក់ខាងលើ ដែលទើបត្រឡប់មកពីប្រទេសរុស្ស៊ី និងត្រូវបានគេធ្វើតេស្ដរកឃើញវិជ្ជមាន COVID-19 កំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក (ដាក់នៅដាច់ដោយឡែក តាមដានអការៈ និងព្យាបាល)។

គួរបញ្ជាក់ថា វៀតណាមមិនបានរាយការណ៍ពីករណីឆ្លង COVID-19 នៅក្នុងស្រុក ២៩ថ្ងៃមកហើយ និងបានកត់ត្រាចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស ៣១២នាក់ (គ្មានអ្នកស្លាប់) ខណៈច្រើនជាង ៩០ភាគរយនៃអ្នកជំងឺ COVID-19 បានជាសះស្បើយឡើងវិញ៕