(ញូដេលី)៖ នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះតែម្តង ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៩៦៧នាក់ និងអ្នកជំងឺ ១០០នាក់ទៀតស្លាប់ តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រោយទទួលបានទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ ៨១,៩៧០ករណី ក្នុងនោះស្លាប់សរុប ២,៦៤៩នាក់ និងជាសះស្បើយឡើងវិញ ២៧,៩២០នាក់ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅញូដេលី)។ បច្ចុប្បន្នអ្នកជំងឺសរុប ៥១,៤០១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា នេះជាថ្ងៃទី ៥២ ហើយដែលរដ្ឋាភិបាលឥណ្ឌាធ្វើការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19 ហើយវានឹងត្រូវអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕