(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅរសៀល ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន ៦៨២នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នាំឲ្យអ្នកឆ្លងសរុបកើនដល់ ២៨,០៣៨នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ ជាក្រុមពលករដែលរស់នៅតាមអគារស្នាក់នៅសម្រាប់ពលបរទេស ក្នុងប្រទេសសិង្ហបុរីដដែល ហើយ មានតែ០៤ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ មកទល់ពេលនេះ អ្នកជំងឺ COVID-19 សរុប២២នាក់បាន បាត់បង់ជិវិត។ រីឯចំនួនអ្នកជាសះស្បើយ សរុបវិញគឺមាន ៨,៣៤២នាក់។
ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់ទៀតថា ព័ត៌មានលម្អិតបន្ថែមពីស្ថានភាព COVID-19 នៅត្រូវចេញផ្សាយនៅថ្ងៃអាទិត្យយប់នេះ៕