(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៦៩៣ករណីថ្មី និងអ្នកស្លាប់ ២១នាក់បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បូកបញ្ចូលតួលេខអ្នកឆ្លង និងស្លាប់ថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៩,១៨៩នាក់ និងស្លាប់កើនដល់ ១,២៤២នាក់។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Achmad Yurianto ជាមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានបន្ថែមទៀតថា អ្នកជំងឺ COVID-19 ៤,៥៧៥នាក់ បានជាសះស្បើយឡើវិញ។
មកទល់នឹងពេលនេះមនុស្ស ២០២,៩៣៦នាក់ បានទទួលការធ្វើតេស្ដ ចំណែកឯ រដ្ឋធានីហ្សាការតា នៅតែជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19៕