(អាមេរិក)៖ បញ្ហា COVID-19 បានបង្ខំឲ្យទីភ្នាក់ងារអវកាសអាមេរិក NASA ជ្រើសយកកាលបរិច្ឆេទថ្មី ដើម្បីឲ្យយានអវកាសរបស់ខ្លួនដែលស្ថិតនៅក្បែរអាចម៍ផ្កាយ ប៊ែននូ (Bennu) ចុះទៅប្រមូលសំណាកដុំថ្មពីទីនោះ ដែលនឹងត្រូវនាំយកត្រឡប់មកកាន់ផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។
ការគ្រោងទុកដំបូងបានកំណត់ថា យាន OSIRIS-REx នឹងត្រូវចុះទៅប្រមែប្រមូលយកដុំថ្មអាចម៍ផ្កាយរបស់ Bennu នៅថ្ងៃសីហា ឆ្នាំ២០២០ ប៉ុន្តែយោងតាមសេចក្តីប្រកាសព័ត៌មានថ្មីចុងក្រោយ អង្គការ NASA គ្រោងនឹងឲ្យយាន OSIRIS-REx ធ្វើការងារនេះនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០វិញ ដោយសារតែផលប៉ះពាល់បង្កឡើងដោយ COVID-19 បាននិងកំពុងបង្កឲ្យក្រុមការងារលើផែនដី ជួបភាពរាំងស្ទះជាច្រើន។
គួរជម្រាបថា យាន OSIRIS-REx បានទៅដល់ក្បែរអាចម៍ផ្កាយ Bennu កាលពីខែធ្នូ ឆ្នាំ២០១៨ ហើយរយៈពេលជាងមួយឆ្នាំមកនេះ វាបានចំណាយពេលអង្កេតមើល Bennu ដោយផ្តោតចម្បងលើការស្វែងរកកន្លែង ដើម្បីចូលទៅប្រមូលយកសំណាកដុំថ្ម ខណៈ Bennu មានមុខកាត់ប្រហែល ៥០០ម៉ែត្រ។ យាន OSIRIS-REx នឹងដឹកជញ្ជូនដុំថ្មដែលវាប្រមូលបានពីអាចម៍ផ្កាយ Bennu នៅឆ្នាំក្រោយ ហើយរំពឹងថានឹងមកដល់ផែនដីវិញ នៅខែកញ្ញា ឆ្នាំ២០២